ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ២ កើត ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង តំណាងលោកអភិបាលស្រុក បានចូលរួមដឹកនាំក្រុមការងារការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកកោះកុង ចុះពិនិត្យស្ថានភាពអប់រំ និងសិក្សាផលប៉ះពាល់បញ្ហាប្រឈមនានាលើការងារអប់រំ នៅសាលាឧបសម្ព័ន្ធបឋមសិក្សា ភ្នំមាស និងបឋមសិក្សាកោះកុងក្នុង ក្នុងភូមិកោះកុងក្នុង និងពេលរសៀល នៅសាលាបឋមសិក្សាវត្តត្រពាំងរូង ភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
ក្នុងឱកាសនោះផងដែរ លោកអភិបាលរងស្រុក ក៏បានណែនាំដល់សហគមន៍ និងអាជ្ញាធរភូមិ ឃុំឱ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមទប់ស្កាត់ និងការពារការរីករាលដាលឆ្លងក្នុងសហគមន៍នៃជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
សមាសភាពចូលរួមលោកជំទប់ទី១ឃុំ តំណាងសហគមន៍ នាយក នាយិកា លោកគ្រូ អ្នកគ្រូសរុប ចំនួន៣៧នាក់ ស្រី ១៣នាក់។