ស្រុកកោះកុង ៖ ថ្ងៃពុធ ១ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង តំណាងលោកអភិបាលស្រុក បានចូលរួមដឹកនាំក្រុមការងារការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកកោះកុង ចុះពិនិត្យស្ថានភាពអប់រំ និងសិក្សាផលប៉ះពាល់បញ្ហាប្រឈមនានាលើការងារអប់រំ នៅសាលាបឋមសិក្សាបឋមសិក្សារុងផ្លាមកេសន និងវិទ្យាល័យហ៊ុនសែនត្រពាំងរូង ក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
ក្នុងឱកាសនោះផងដែរ លោកអភិបាលរងស្រុក ក៏បានណែនាំដល់សហគមន៍ និងអាជ្ញាធរភូមិ ឃុំឱ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមទប់ស្កាត់ និងការពារការរីករាលដាលឆ្លងក្នុងសហគមន៍នៃជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
សមាសភាពចូលរួមសមាជិកក្រុមប្រឹក្សាឃុំ តំណាងសហគមន៍ នាយក នាយិកា លោកគ្រូ អ្នកគ្រូសរុប ចំនួន២៦នាក់ ស្រី ១៤នាក់