ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ ថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោក ប៉ែត សុជាតិ សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមន្ត្រីប៉ុស្តិ៍សុខភាពឃុំ ចុះវាស់កម្តៅប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កបានចំនួន ០៥នាក់ ស្រី ០៣នាក់ នៅភូមិជ្រោយប្រស់ និងបានប្រចាំការយាមតាមគោលដៅ ដើម្បីធ្វើការត្រួតពិនិត្យ និងវាស់កម្តៅជូនប្រជាពលរដ្ឋចេញ-ចូលក្នុងឃុំ ជាពិសេសអ្នកមកពីតាមបណ្តារាជធានី/ខេត្ត ដែលកំពុងតែកើតមានការផ្ទុះជំងឺកូវីដ-១៩ ចូលមកក្នុងមូលដ្ឋាន។
ប្រភព: សន សេង