/ / /

ឯកឧត្តម ផៃធូន ផ្លាមកេសន ទីប្រឹក្សាក្រសួងមហាផ្ទៃ បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល (មួយលានរៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ទិវា ៨ ឧសភា ២០២១

ឯកឧត្តម ផៃធូន ផ្លាមកេសន ទីប្រឹក្សាក្រសួងមហាផ្ទៃ បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល (មួយលានរៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ទិវា ៨ ឧសភា ២០២១។

ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ផៃធូន ផ្លាមកេសន ទីប្រឹក្សាក្រសួងមហាផ្ទៃ បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល (មួយលានរៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។

គណៈកិត្តិយស គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមជូនពរជ័យដល់សប្បុរជន បានសមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសខួបទី១៥៨ ទិវា ៨ ឧសភា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ។

សប្បុរសជនមានបំណងបរិច្ចាគមកសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាចអញ្ជើញមកទីស្នាក់ការផ្ទាល់ ឬ ទំនាក់ទំនងលេខទូរស័ព្ទ ៖
១. លោកជំទាវ មិថុនា ភូថង (លេខទូរស័ព្ទ 016 94 7777)
២. ឯកឧត្តម លី សារ៉េត (លេខទូរស័ព្ទ 097 73 76 576)
៣. លោក ទេព វិស្កុល (លេខទូរស័ព្ទ 097 63 50 909) ៤. ឯកឧត្តមវេជ្ជ. ទៅ ម៉ឹង (លេខទូរស័ព្ទ 016 32 52 52) ៥.លោក ឈួន យ៉ាដា (លេខទូរស័ព្ទ 016 32 97 87 )

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    22/04/2026

    កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំជីផាត លើកទី៤៦ អាណត្តិទី៥ ប្រចាំខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក វ៉ាន់ សុផុន ជំទប់ទី១ ជាមេឃុំស្ដីទី

  • ហេង គីមឆន/
    22/04/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា និងធ្វើបច្ចុប្បន្នភាពដំណើរការស្តីពីការស្នើសូមបញ្ហាអគ្គិសនី និងបញ្ហាទឹកស្អាតសម្រាប់ប្រើប្រាស់ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    21/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនខេត្តកោះកុង ដឹកនាំក្រុមការងារ អញ្ជេីញចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោកស្រី គុល​ សុខុម ជាសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជា​ ស្រុក​ថ្មបាំង​

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    21/04/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយ “សេចក្ដីថ្លែងការណ៍អាម៉ែន-ប៊ែឡាំងស្ដីពីបរិយាបន្នពិការភាពសកល និងបរិយាបន្នថវិកាក្នុងការងារពិការភាព”

  • រដ្ឋបាលស្រុកបូទុមសាគរ/
    21/04/2026

    លោក​ ​ខេង​ សំខាន់​​ អភិបាលរងស្រុក​បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើកការងារចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុក។ ដោយមានការចូលរួមពីការិយាល័យពាក់ព័ន្ធ លោកមេឃុំ ស្មៀនឃុំ​ មេភូមិគ្រប់ភូមិ នៃស្រុកបូទុមសាគរ​ នៅសាលប្រជុំ(ខ)សាលាស្រុកបូទុមសាគរ

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    21/04/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់ លោកស្រី ចេង ពេជ្រធីតា អនុប្រធានមន្ទីរ ដឹកនាំមន្ត្រី ចូលរួមសិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពក្រុមការងារអធិការកិច្ចវិស័យពិការភាព