/ / /

ធនាគារហត្ថាកសិករ សាខាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល (ពីររយពាន់រៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ទិវា ៨ ឧសភា ២០២១

ធនាគារហត្ថាកសិករ សាខាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល (ពីររយពាន់រៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ទិវា ៨ ឧសភា ២០២១។

ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះធនាគារហត្ថាកសិករ សាខាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល (ពីររយពាន់រៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។

គណៈកិត្តិយស គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមជូនពរជ័យដល់សប្បុរជន បានសមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសខួបទី១៥៨ ទិវា ៨ ឧសភា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ។

សប្បុរសជនមានបំណងបរិច្ចាគមកសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាចអញ្ជើញមកទីស្នាក់ការផ្ទាល់ ឬ ទំនាក់ទំនងលេខទូរស័ព្ទ ៖
១. លោកជំទាវ មិថុនា ភូថង (លេខទូរស័ព្ទ 016 94 7777)
២. ឯកឧត្តម លី សារ៉េត (លេខទូរស័ព្ទ 097 73 76 576)
៣. លោក ទេព វិស្កុល (លេខទូរស័ព្ទ 097 63 50 909) ៤. ឯកឧត្តមវេជ្ជ. ទៅ ម៉ឹង (លេខទូរស័ព្ទ 016 32 52 52) ៥.លោក ឈួន យ៉ាដា (លេខទូរស័ព្ទ 016 32 97 87 )

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/05/2026

    លោក​ ទូច​ វុទ្ធី​ ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កោះកុង​ បានទទួល​គណៈប្រតិភូ​អញ្ជើញ​មក​ពីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ដឹកនាំដោយលោក​ រ៉ាយ​ ប៊ុនធឿន​ ប្រធាន​នាយកដ្ឋាន​ ដេីម្បី​ចុះ​មកសំណេះសំណាល និងពិភាក្សាការងារមួយចំនួន និងសុំកិច្ចសហការពីមន្ទីរចុះសិក្សា​ និងប្រមូលទិន្នន័យព័ត៌មានអំពីសេវាផ្កាយរណបនៅក្នុងខេត្ត

  • ហេង គីមឆន/
    27/05/2026

    លោក អ៊ុក សុតា នាយករង រដ្ឋបាលសាលាខេត្តកោះកុង បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ដើម្បីត្រៀមរៀបចំ សម្រាប់ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដែលស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/05/2026

    លោកស្រី ស្រី ពិនសោភា អភិបាលរងស្រុកមណ្ឌលសីមា អញ្ជើញជាអធិបតី និងលោក ឃួន គឹមសុង មន្ត្រីការិ.ក.ធ.បស្រុក បានចូលរួមសិក្ខា សាលា ស្តីពីការវាយតម្លៃនៃការគ្រប់គ្រងដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិដោយឧបករណ៍ METT

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/05/2026

    កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    27/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក ស្ថិតនៅឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ឡាយ ស៊ា អគ្គលេខាធិការរង ក្រសួងការពារជាតិ និងលោកជំទាវ បរិច្ចាគថវិកាចំនួន ១,០០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦