ស្រុកកោះកុង ៖ ថ្ងៃចន្ទ ១៤ រោច ខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ខែឧសភា ឆ្នាំ២០២១ លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង តំណាងលោកអភិបាលស្រុក បានចូលរួមដឹកនាំក្រុមការងារការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកកោះកុង ចុះពិនិត្យស្ថានភាពអប់រំ និងសិក្សាផលប៉ះពាល់បញ្ហាប្រឈមនានាលើការងារអប់រំ នៅសាលាបឋមសិក្សាកោះអណ្ដែត ក្នុងភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង។
ក្នុងឱកាសនោះផងដែរ លោកអភិបាលរងស្រុក ក៏បានណែនាំដល់សហគមន៍ និងអាជ្ញាធរភូមិ ឃុំឱ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមទប់ស្កាត់ និងការពារការរីករាលដាលឆ្លងក្នុងសហគមន៍នៃជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
សមាសភាពចូលរួមលោកមេឃុំ ក្រុមប្រឹក្សាឃុំ នាយរងប៉ុស្តិ៍នគរបាល មេភូមិ តំណាងសហគមន៍ លោកនាយក លោកគ្រូ អ្នកគូសរុប ចំនួន១១នាក់ ស្រី០២នាក់។