ស្រុកកោះកុង: រដ្ឋបាលឃុំត្រពាំងរូង ថ្ងៃសៅរ៍ ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ លោក ទូច សុវណ្ណ សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំក្រុមការងារសុខភាពរួមមាន: ប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ និងប្រជាការពារ សហការជាមួយមន្ត្រីមណ្ឌលសុខភាពត្រពាំងរូង ចុះពិនិត្យ និងវាស់កម្តៅប្រជាពលរដ្ឋឈ្មោះ ភឿន សាន់ នី ភេទស្រីអាយុ២១ឆ្នាំ កម្តៅ ៣៦.៣ អង្សារសេ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង និងបានអោយធ្វើចត្តាឡីស័ក ។
ប្រភព: សន សែង