ស្រុកកោះកុង ៖ ថ្ងៃសុក្រ ១១ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង តំណាងលោកអភិបាលស្រុក បានចូលរួមដឹកនាំក្រុមការងារការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកកោះកុង ចុះពិនិត្យស្ថានភាពអប់រំ និងសិក្សាផលប៉ះពាល់បញ្ហាប្រឈមនានាលើការងារអប់រំ នៅសាលាបឋមសិក្សាកោះស្រឡៅ និងអនុវិទ្យាល័យកោះស្រឡៅ ក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។
ក្នុងឱកាសនោះផងដែរ លោកអភិបាលរងស្រុក ក៏បានណែនាំដល់សហគមន៍ និងអាជ្ញាធរភូមិ ឃុំឱ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមទប់ស្កាត់ និងការពារការរីករាលដាលឆ្លងក្នុងសហគមន៍នៃជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
សមាសភាពចូលរួម ការិយាល័យអប់រំយុវជន និងកីឡា លោកមេឃុំកោះកាពិ តំណាងសហគមន៍ លោកនាយក លោកគ្រូ អ្នកគ្រូ