ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃសុក្រ ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីត១៩ ឆ្លងចូលមកក្នុងសហគមន៍អាជ្ញាធរឃុំបានដឹកនាំកម្លាំងប៉ុស្ថិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ ធ្វើការសហការណ៍ជាមួយកម្លាំងប៉ុស្ថិ៍នគបាលការពារព្រំដែនទឹកស្នាក់ការឡាំដាំ និងប៉ុស្ថិ៍សុខភាពឃុំ ចុះធ្វើការនិត្យកំដៅជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ និងបន្តតាមដានការចេញចូលរបស់ប្រជាពលរដ្ឋគ្រប់ភូមិទូទាំងឃុំ។
ប្រភព: សន សេង