មន្ទីរបរិស្ថានខេត្តកោះកុង៖ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍ចំនួន៣រូប ចូលរួមកិច្ចប្រជុំស្តីពី "ការផ្សព្វផ្សាយនិតិវិធីរដ្ឋបាលនិងហិរញ្ញវត្ថុ" របស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាតាមប្រព័ន្ធអនឡាញដោយប្រើប្រាស់កម្មវិធី Zoom ក្រោមការដឹកនាំរបស់លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៌ធម្មជាតិ និងជាប្រធានគ្រប់គ្រងគម្រោង ។ កិច្ចប្រជុំនេះមានគោលបំណងណែនាំពីនិតិវិធីគ្រប់គ្រងរដ្ឋបាល និតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងនិតិវិធីនៃការចំណាយថវិការបស់គម្រោង ដោយមានសមាសភាពចូលរួមចំនួន៤៩រូប ។
រៀបរៀងដោយ កញ្ញា មាស ស្រីល័ក្ខ