/ / /

ក្រុមការងារឃុំតាតៃក្រោម បានចុះយកកម្តៅប្រជាពលរដ្ឋនៅភូមិអន្លង់វ៉ាក់

ស្រុកកោះកុង: រដ្ឋបាលឃុំតាតៃក្រោម នៅថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០២១ លោក ធិន សម្បត្តិ មេឃុំ បានដឹកនាំក្រុមការងារសុខភាពឃុំ រួមមាន: សមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល ដោយសហការជាមួយប៉ុស្ត៍សុខភាពឃ ចុះយកកំដៅប្រជាពលរដ្ឋចំនួន ០៤នាក់ ស្រី ០២នាក់ ក្នុងនោះមាន ០២នាក់ មកពីស្រុកកំពង់សិលា ខេត្តព្រះសីហនុ ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ដែលបានមកដល់ឃុំតាតៃក្រោម នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ និង ០២នាក់ ទៀត ទើបមកពីឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មកដល់ឃុំតាតៃក្រោម នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នេះ។ អ្នកទាំង ០៤នាក់ ខាងលើ អាជ្ញាធរបានរៀបចំអោយធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួន ស្ថិតនៅភូមិអន្លង់ប៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។

ប្រភព: សន សេង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុក បានដឹកនាំលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក ចូលរួមសិក្ខាសាលា ស្ដីពី «បដិសណ្ឋាកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៉ិន សុភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក នឹងជាប្រធានគ.ក.ស.ក ស្រុកបានដឹកនាំលោក ទេពទ្រឹម ឈុំ ប្រធានការិ.លេខាធិការក្រុមប្រឹក្សា និងលោកស្រី ប៊ួយ ដានី ប្រធានការិ. រដ្ឋបាល និងហិរញ្ញវត្ថុ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    ឯកឧត្ដម ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងក្រុមគ្រួសារ បានអញ្ជើញមកចែកកញ្ចប់អាហារ ចំនួន ១០០កញ្ចប់ និងថវិកាមួយចំនួន ជូនដល់អ្នកជំងឺដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកកោះកុង។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក​ តុង​ យ៉ាវ​ អភិបាលរងស្រុកបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០២៦-២០៣៥

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារលើកកម្ពស់គុណភាពមន្ទីរពេទ្យ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ស្ដីពី កាចែករំលែកបទពិសោធន៍ជោគជ័យរបស់ក្រុមការងារលើកកម្ពស់គុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ។