រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលគ្រឿងឧបភោគបរិភោគ ពីព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុទ្ទគង្គាមហាមុនី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកោះកុង និងជាព្រះគ្រូចៅអធិការវត្តទេពនិមិត្ត

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលគ្រឿងឧបភោគ បរិភោគ ពីព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុទ្ទគង្គាមហាមុនី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកោះកុង និងជាព្រះគ្រូចៅអធិការវត្តទេពនិមិត្ត។

លោកជំទាវអភិបាលខេត្ត សូមថ្លែងអំណរព្រះគុណចំពោះព្រះទ័យសប្បុរស របស់ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុទ្ទគង្គាមហាមុនី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកោះកុង និងជាព្រះគ្រូចៅអធិការវត្តទេពនិមិត្ត ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ បរិភោគ ដល់រដ្ឋបាលខេត្ត ដើម្បីចូលរួមចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាក ក្នុងបរិបទកូវីដ-១៩ កំពុងរីករាលដាល ជាពិសេសព្រះអង្គ បានចូលរួមចំណែកគ្រប់ពេលដែលប្រជាពលរដ្ឋក្នុងខេត្តបានជួបការលំបាក៕

អត្ថបទទាក់ទង