រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យទីតាំងសំណង់ជាប់មាត់ព្រែកអណ្តូងទឹក របស់ លោក ប៉ែន ស៊ីថុន ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោម អធិបតីភាព លោក កែវ នីបូរ៉ា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ

04/05/2021(02:30 pm)

----------------------------------

រដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យទីតាំងសំណង់ជាប់មាត់ព្រែកអណ្តូងទឹក របស់ លោក ប៉ែន ស៊ីថុន ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ​ ខេត្តកោះកុង ក្រោម អធិបតីភាព លោក កែវ នីបូរ៉ា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានអង្គប្រជុំ ដោយមានការចូលរួមពី ក្រុមការងារជំនាញ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដីខេត្តកោះកុង នាយករងរដ្ឋបាល ប្រធានការិយាល័យ ដ.ន.ស.ភ  និងម្ចាស់សំណង់ ។

ក្រោយពីបានពិភាក្សាលើកកិច្ចប្រជុំខាងលើរួចមក លោកប្រធានអង្គប្រជុំបានចុះទៅពិនិត្យទីតាំងជាក់ស្តែង និងបានវាស់វែងពិនិត្យឃើញថា សំណង់នេះ បានសាងសង់ធ្នឹមក្រវ៉ាត់ និងបានត្រៀមរៀបចំចាក់បេតុងសសរ និងមានទីតាំងជាប់មាត់ព្រែកអណ្តូងទឹក តែម្តង ។

បន្ទាប់ពីបានចុះពិនិត្យទីតាំងរួចមក ក្រុមការងារបានស្នើសុំឲ្យម្ចាស់សំណង់ផ្អាក់ដំណើរការសាងស់ងជាបណ្តោះអាសន្ន រង់ចាំមានការសម្រេចពីថ្នាក់ខេត្ត ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

-------------------------------------

ថ្ងៃអង្គារ ៨ រោច ខែពិសាខ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១

ថ្ងៃនេះ ជាថ្ងៃសីល

May 4, 2021

អត្ថបទទាក់ទង