ថ្ងៃព្រហស្បតិ៍ ៣ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១វេលាម៉ោង ៨ៈ ៣៤នាទីយប់ លោក លឹម ឌី ចៅសង្កាត់ដងទង់ និងលោកចៅសង្កាត់រងទី២ មេភូមិ៤ និងប្រជាការពារភូមិ បានចុះល្បាត និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដេីម្បីការពារសន្តិសុខប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងណែនាំឲ្យពួកគាត់ជួយផ្សព្វផ្សាយពីបញ្ហាប្រឈម បើបានឃើញនិងទទួលពត៌មានថាមានប្រជាពលរដ្ឋមកពីខេត្តផ្សេងៗ សូមជួយរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#