ថ្ងៃសុក្រ ៤ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១វេលាម៉ោង៣:០០នាទីរសៀល លោក ហួត ហេង ចៅសង្កាត់រងទី១ បានសហការជាមួយ មេប៉ុស្តិ៍ មេភូមិ អនុភូមិស្ទឹងវែង និងប្រជាការពារ បានចុះរៀបចំសណ្តាប់ធ្នាប់ របៀបរាបរយសោភណ្ឌភាពតាមដងផ្លូវនានាក្នុងមូលដ្ឋានសង្កាត់ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលលក់ដូរជាប់នឹងចញ្ចើមផ្លូវ ឲ្យពួកគាត់លក់ដូរឲ្យមានសណ្តាប់ធ្នាប់ តាមភូមិនានា ក្នុងសង្កាត់ស្ទឹងវែង ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#











