ថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទីព្រឹក លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក ដឹកនាំក្រុមការងារចុះបោះបង្គោលព្រំ និងការវាស់វែងចុះបញ្ជីដីរដ្ឋ ស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។