/ / /

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានដឹកនាំកិច្ចប្រជុំបន្ទាន់​ ស្តីពីការចុះស្រង់ទិន្នន័យអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជា​ ឆ្នាំ២០២១

ព្រឹក​ ២៧​ មេសា​ ២០២១

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បាននដឹកនាំកិច្ចប្រជុំបន្ទាន់តាមប្រព័ន្ធ (Zoom Meeting )​ ស្តីពីការចុះស្រង់ទិន្នន័យអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជា​ ប្រចាំខែឧសភា​ ឆ្នាំ២០២១​ ដែលមានសមាសភាពចូលរួម÷ លោក​ ជា​ ស៊ីវត្រា​ អនុប្រធានមន្ទីរទទួលបន្ទុក​ លោក​ សំ​ ឡាយ​ ប្រធានការិយាល័យស្ថិតិ​ និងមន្ត្រី០២រូប។ កិច្ចប្រជុំនេះដែរ​ ទទួលបានការអញ្ជេីញចូលរួមជាគណៈអធិបតី​÷ ឯកឧត្តម​ រិន​ វីរៈ​ រដ្ឋលេខាធិការប្រចាំការ​ ក្រសួងផែនការ​ ព្រមទាំងមន្ទីរផែនការរាជធានីខេត្តទាំង២៥។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ បានមានប្រសាសន៍ថា​ ផ្អែកលេីសភាពការបច្ចុប្បន្ននៃការរីករាលដាលជំងឺកូវីដ-១៩​ បានធ្វេីអោយប៉ះពាល់ដល់ប្រតិបត្តិការចុះសម្ភាសន៍ប្រមូលទិន្នន័យអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជា​ ឆ្នាំ២០២១​ នៅតាមបណ្តារាជធានីខេត្តទាំង២៥ ដូចនេះ​ យេីងត្រូវការពិភាក្សាអោយបានច្បាស់លាស់មុននឹងអោយមន្ត្រីចុះស្រង់ទិន្នន័យនៅខែឧសភានាពេលខាងមុខនេះ។ ទន្ទឹមនឹងនេះ​ តម្រូវការទិន្នន័យខាងលេី​ គឺត្រូវការប្រេីប្រាស់ជាចាំបាច់តាមរដូវកាលប្រចាំខែ​ សម្រាប់ការគណនា អត្រាភាពក្រីក្រ​ និងគោលនយោបាយសេដ្ឋកិច្ច-សង្គមកិច្ចផ្សេងៗទៀត។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម

  • ហេង គីមឆន/
    10/03/2026

    សារលិខិតជូនពរ សូមគោរពជូនលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រាក្នងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ