ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ ថ្ងៃសៅរ៍ ១៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ លោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំ បានដឹកនាំកម្លាំងរួមមាន: សមាជិកក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ តាមខ្នងផ្ទះ ក្នុងភូមិថ្មី និងភូមិជ្រោយប្រស់ ដើម្បីពិនិត្យតាមដាន និងណែនាំប្រជាពលរដ្ឋ អោយចេះការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការការពារ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល។ ក្នុងការចុះសួរសុខទុក្ខនេះ លោកប្រធានក្រុមប្រឹក្សាឃុំ ក៏បានជូនថវិកាចំនួន ១០០ ដុល្លារ ជូនដល់ស្រ្តីមេម៉ាយក្រីក្រម្នាក់ផងដែរ ដែលជាថវិការបស់លោកប្រធានក្រុមប្រឹក្សាឃុំចំនួន ៥០ ដុល្លារ និងថវិការបស់លោក ប៉ែត សុជាតិ សមាជិកក្រុមប្រឹក្សាឃុំ ចំនួន ៥០ ដុល្លារ ។
ប្រភព: សន សេង