រសៀលថ្ងៃអាទិត្យ ៧កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែ មេសាឆ្នាំ២០២១ លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានជួបជាមួយក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប៉ាក់ខ្លង និងកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ដើម្បីពង្រឹងការពារទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់តាមផ្លូវទឹក ការពង្រឹងបន្ថែមការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ឆ្លងចូលសហគមន៍ ។
នៅសាលប្រជុំសាលាឃុំប៉ាក់ខ្លង ។