លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ដឹកនាំកិច្ចប្រជុំ ដើម្បីពន្លឿនការងាររៀបចំផែនទីកំណត់ប្រើប្រាស់ដីជាក់ស្ដែង ផែនទីហេដ្ឋារចនាសម្ព័ន្ធ និងផែនទីព្រំប្រទល់រដ្ឋបាល តាមបណ្តាក្រុង ស្រុក ស្របតាមផែនការ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់។