/ / /

ឧបត្ថម្ភថវិកាមួយចំនួន នឹងការលើកទឹកចិត្តដល់កង័កម្លាំងដែលការពារសន្ដិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងស្រុកគិរីសាគរ

នៅថ្ងៃអង្គារ២កើត ខែ ពិសាខ ឆ្នាំ ជូត
ទោសក័ ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃ ទី ១៣ ខែ មេសា ឆ្នាំ ២០២១
លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ នឹងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានឧបត្ថម្ភថវិកាដល់កម្លាំងអធិការដ្ឋានចំនួន ១,០០០,០០០រៀល នឹងកម្លាំងកង័រាជអាវុធហត្ថចំនួន ១,០០០,០០០រៀល នឹងទឹកសុទ្ធមួយចំនួន ជាការលើកទឹកចិត្ត នឹងជាការឩបត្ថម្ភចំណាយផ្សេងៗក្នុងការប្រតិបត្តិលើការងារការពារបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវ ប្រកដដោយសុវត្ថិភាពក្នុងមូលដ្ឋាន ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    13/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះលោក ប៉ិ វណ្ណឌឿន (សហគ្រាស ប៉ិ វណ្ណឌឿន) ដែលបានឧបត្ថម្ភ អង្ករ ចំនួន ២បាវ និងទឹកបរិសុទ្ធ ចំនួន ៥កេស ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • រដ្ឋបាលស្រុកថ្មបាំង/
    13/12/2025

    លោក សៀង ថន មេឃុំថ្មដូនពៅ លោក ហេង ពិសិដ្ឋ ស្មៀនឃុំ បានអញ្ជើញចុះសួរសុខទុក ឯកឧត្តមកាយ សម្រួម និងបងប្អូនជនភាសសឹកមកពីខេត្តកោះកុង និងតាតៃ 

  • រដ្ឋបាលស្រុកថ្មបាំង/
    13/12/2025

    រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីរងចាំទទួលជនភាសសឹក នៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    13/12/2025

    លោក ម៉ែន ឧត្តម ជំទប់ទី១ បានដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាការពារភូមិ ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈរងចាំទទួលជនភាសសឹក មកនៅក្នុងឃុំថ្មដូនពៅ 

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/12/2025

    រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពថ្លែងអំណរគុណ ចំពោះ លោក អិក កួន មេឃុំថ្មស និងភរិយា បានចូលរួមឧបត្ថម្ភថវិកាចំនួន1,000 ដុល្លា និងលោក ស៊ុន សុវណ្ណរចនា (គ្រូពេទ្យហូ) 100 ដុល្លា នៅសហរដ្ឋអាមេរិក ដើម្បីសម្រាប់កងកម្លាំង ដែលបំពេញកាតព្វកិច្ចនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/12/2025

    រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពថ្លែងអំណរគុណ ចំពោះ លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាគ្រួសក្រហម បានចូលរួមឧបត្ថម្ភថវិកាចំនួន ១០០,០០០រៀល ដើម្បីសម្រាប់កងកម្លាំង ដែលបំពេញកាតព្វកិច្ចនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក