ថ្ងៃចន្ទ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ : លោក ឈឹម ចិន អភិបាលរងក្រុង និងជាប្រធានក្រុមការងារចុះវាស់វែង និងបោះបង្គោល ចុះបញ្ជីដីរដ្ឋរបស់ក្រុង បានដឹកនាំក្រុមការងារ សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង និងមន្ទីរបរិស្ថានខេត្តកោះកុង បានចុះពិនិត្យវាស់វែង និងបោះបង្គោលចុះបញ្ជីដីរដ្ឋ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។



















