ព្រឹកថ្ងៃចន្ទ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែ មេសា ឆ្នាំ២០២១ លោក ប្រាក់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកមណ្ឌលសីមា បានដឹកនាំគណៈប្រតិភូមាន មេឃុំបាក់ខ្លង មេភូមិចាំយាម និងសប្បុរសជន នាំមកនូវអំណោយសប្បុរសជនរួមមានគ្រឿងឧបភោគបរិភោគដូចជា សាច់គោ ត្រីងៀត ទឹកសុទ្ធចំនួន ៥០យួរ និងថវិកាមួយចំនួនជូនដល់កងកម្លាំងវរៈសេនាតូចលេខ ៨២៧ និងចែកជូនដល់កម្លាំងឈរជើងតាមគោលដៅនីមួយៗ ដើម្បីទប់ស្កាត់ការវិលត្រឡប់ចេញពីប្រទេសថៃ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩