ថ្ងៃចន្ទ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទីរសៀល លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកមណ្ឌលសីមា របៀបវារ:រួមមាន÷
១-ផ្សព្វផ្សាយផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយសាធារណ: ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ (១៤-១៦/មេសា/២០២១)
២-ប្រគល់ប័ណ្ណសរសើរស្ដីពី ការចាត់តាំងអនុវត្តន៍គោលនយោ បាយ ភូមិ ឃុំ មានសុវត្ថិភាពឆ្នាំ២០២០ ជូនរដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ
៣-បញ្ហាផ្សេងៗ
៤-មតិបូកសរុប និងបិទអង្គប្រជុំ
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។