ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ និងឯកឧត្តម និងលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរ បានអញ្ជើញ វាយជួង រគាំង និងទូងស្គរ ដើម្បីបណ្តេញជំងឺអាសន្នរោគឧបទ្រុបចង្រៃ និងក្រើនរំលឹកសូមបងប្អូនពលរដ្ឋទាំងអស់ជួយទប់ស្កាត់ការពារជំងឺកូវីដ-១៩ និងអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ។
ដើម្បីឆ្លើយតបទៅនឹងសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា ស្តីពី ការវាយ គង ជួង រគាំង ទូងស្គរ តាមវត្តអារាមដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០កុម្ភៈ និងយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យវាយគង ជួង រគាំង ទូងស្គរ គ្រប់វត្តអារាមទាំងអស់ ជាសញ្ញាផ្សព្វផ្សាយព័ត៌មាន ដល់ប្រជាពលរដ្ឋ ប្រជាពុទ្ធពុទ្ធបរិស័ទ ឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តន៍នូវវិធានការ « ៣ការពារ» និង«៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតដល់ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ ឱ្យបាន៥ដង ក្នុង១ថ្ងៃ ។
សូមព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងញាតិញោមប្រជាពលរដ្ឋទាំងឡាយជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នជួយទប់ស្កាត់ជំងឺកូវីដ-១៩ ទាំងអស់គ្នា។