រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការិយាល័យនីតិកម្មកសិកម្ម បានចុះធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម នៅស្រុកបូទុមសាគរ ខេត្តកោះកុង

ការិយាល័យនីតិកម្មកសិកម្ម បានចុះធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម នៅស្រុកបូទុមសាគរ ខេត្តកោះកុង។ បាន UP ការកិច្ចចំនួន ០២ ឃុំគឺឃុំអណ្ដូងទឹក និងឃុំកណ្តោល ក្នុងនោះឃុំអណ្ដូងទឹកបានត្រួតពិនិត្យលើ ០៣ ដេប៉ូ និងមួយផ្សារ ចំណែកឃុំកណ្ដាល យើងបានជួបពិនិត្យ ០២ ដេប៉ូ។ ជាលទ្ធផលឃុំអណ្ដូងទឹក មានតែ ០១ ដេប៉ូប៉ុណ្ណោះដែលធ្វើការតាំងលក់ជីកសិកម្ម និងថ្នាំកសិកម្ម យើងបានត្រួតពិនិត្យគិតលើការតាំងលក់របស់អាជីវករ ០១ ដេប៉ូ នៅឃុំអណ្ដូងទឹក លើបរិមាណចំណុះរបស់បាវ សុពលភាពប្រើប្រាស់ និងការចុះបញ្ជីជាការពុំមានឃើញលក្ខណៈខុសឆ្គងឡើយ។ នៅក្នុងផ្សារអណ្ដូងទឹកពុំមានការតាំងលក់ថ្នាំកសិកម្មជីកកសិកម្មឡើយ។ នៅឃុំកណ្ដុរមាន ០២ ដេប៉ូ គឺជាដេប៉ូលក់ដុំ លក់រាយ តាមរដូវកាលហើយនៅក្នុងកំឡុងពេលយើងត្រួតពិនិត្យ គឺពុំមានការតាំងលក់ជីកសិកម្ម ថ្នាំកាត់កម្មឡើយ ក្រោយពីយើងបានជួបពិនិត្យសព្វគ្រប់ និងសួរនាំទៅអាជីវករគាត់ថាគាត់ឈប់លក់យូរហើយ។

អត្ថបទទាក់ទង