រដ្ឋបាលស្រុកថ្មបាំង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកថ្មបាំង ក្រោមអធិបតីភាពលោក ពេជ្រ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងមានការចូលរួមពីគណៈអភិបាលស្រុក ប្រធានការិយាល័យជំនាញជុំវិញស្រុក កងកម្លាំងទាំងបី និងមន្រ្តីចំណុះសាលាស្រុកសរុបចំនួន ២៦ នាក់។