រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះពិនិត្យវាស់វែង និងបោះបង្គោលចុះបញ្ជីដីរដ្ឋ

ថ្ងៃពុធ ១០ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១: លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ក្រុង និងលោក ឈឹម ចិន អភិបាលរងក្រុង និងជាប្រធានក្រុមការងារចុះវាស់វែង និងបោះបង្គោល ចុះបញ្ជីដីរដ្ឋរបស់ក្រុង បានដឹកនាំក្រុមការងារ សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង និងមន្ទីរបរិស្ថានខេត្តកោះកុង បានចុះពិនិត្យវាស់វែង និងបោះបង្គោលចុះបញ្ជីដីរដ្ឋ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

  • ក្រុមការងារ បានកំណត់ និងស្វែងរកចំនុចនិន្នាមការ បានចំនួន ១៣ ទីតាំង ។
  • ក្រុមការងារ បានកំណត់ទីតាំង និងបោះបង្គោលព្រំដីរដ្ឋ បានចំនួន ០៦ ទីតាំង ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង