/ / /

លោក ឃឹម សុវណ្ណា សមាជិកក្រុមប្រឹក្សាឃុំជ្រោយប្រស់ បានដឹកនាំកម្លាំង បន្តចុះយាមតាមគោលដៅ ដើម្បីពង្រឹងការត្រួតពិនិត្យប្រជាពលរដ្ឋចេញ-ចូលក្នងមូលដ្ឋាន…

ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ នៅថ្ងៃពុធ ១០រោច ខែចែត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លោក ឃឹម សុវណ្ណា សមាជិកក្រុមប្រឹក្សាឃុំបានដឹកនាំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីប៉ុស្តិ៍សុខភាព និងកម្លាំងប្រជាការពារភូមិ ចុះពិនិត្យ និងវាស់កំដៅប្រជាពលរដ្ឋក្នុងភូមិថ្មី និងភូមិជ្រោយប្រស់ ដែលបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ សរុបចំនួន ១៣នាក់ ។ ដោយឡែកសម្រាប់ការចុះប្រចាំការយាមតាមគោលដៅ ដើម្បីធ្វើការត្រួតពិនិត្យ និងវាស់កម្តៅជូនប្រជាពលរដ្ឋចេញ-ចូលក្នុងឃុំ ជាពិសេសអ្នកមកពីតាមបណ្តារាជធានី/ខេត្ត ដែលកំពុងតែកើតមាននិងប្រទេសថៃ និងវៀតណាម ចូលមកក្នុងមូលដ្ឋានឃុំ។ ជាលទ្ធផលពំុមានប្រជាពលរដ្ឋមកពីតាមបណ្តារាជធានី/ខេត្ត និងប្រទេសថៃ និងវៀតណាម ខាងលើចូលមកក្នុងមូលដ្ឋានឃុំទេ។ ទន្ទឹមនឹងនេះដែរ អាជ្ញាធរឃុំ ក៏បានចាក់មេក្រូបន្តធ្វើការផ្សព្វផ្សាយនូវវិធានការការពារទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ។

ប្រភព: សន សេង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    11/03/2026

    លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោកស្រី អ៊ុន មករា អភិបាលរងស្រុក បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការជានារី ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    11/03/2026

    តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ មានសេចក្ដីក្ដុកក្ដួល និងក្រៀមក្រំជាទីបំផុតដោយបានទទួលដំណឹងថា លោក ចាន់ សុវណ្ណា ទីប្រឹក្សា ក្រសួងមហាផ្ទៃ ត្រូវជាឪពុកបង្កើតរបស់លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ បានទទួលមរណភាពកាលពី ថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    11/03/2026

    សកម្មភាព​ក្រុមការងាររបស់ក្រុមហ៊ុន​ ស៉ីនវៃ(ខេមបូឌា​)​ ធេលីខម​ (Xinwei Cambodia Telecom)​ រុះរេីស្ថានីយ៍បង្គោលអង់តែនទូរសព្ទ ស្ថិតនៅ​បរិវេណមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង​ ភូមិ១​ សង្កាត់ស្មាច់មានជ័យ​ ក្រុងខេមរភូមិន្ទ​ ខេត្ត​កោះកុង​

  • ហេង គីមឆន/
    11/03/2026

    លោកឧត្តមសេនីយ៍ ទោ គង់មនោ ស្នងការនគរបាលខេត្តកោះកុង និងភរិយា អញ្ជើញជាគណៈធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ក្រោមប្រធានបទសន្តិភាព និងសន្តិសុខសម្រាប់នារី និងគ្រួសារ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    សកម្មភាពក្រុមគ្រូពេទ្យផ្នែកវះកាត់ នៃមន្ទីពេទ្យបង្អែកខេត្តកោះកុង សហការជាមួយក្រុមគ្រូពេទ្យជំនាញឯកទេសទេស រោគស្ត្រី ស្ម័គ្រចិត្ត ជនជាតិបារាំង មកពីប្រទេសបារាំង ផ្ដល់ការព្យាបាលដោយការវះកាត់ជំងឺរោគស្ត្រី ជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន