ក្រុមការងារមន្ត្រីជំនួយបច្ចេកទេស នៃទីចាត់ការផែនការ និងវិនិយោគខេត្ត សហការ ជាមួយគណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ស្ទឹងវែង បានចុះពិនិត្យ និងវាយតម្លៃ គម្រោងសាងសង់ផ្លូវបេតុងអាមេ ៣ខ្សែ ជាគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២០ ដែលក្រុមហ៊ុន ចំរើនរតនៈ លីលី អនុវត្តការងារសាងសង់សម្រេចបាន ១០០% ស្ថិតនៅភូមិព្រែកស្វាយ និងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ជាលទ្ធផល ឃើញថា ក្រុមហ៊ុន អនុវត្តការសាងសង់បានល្អ គុណភាពអាចទទួលយកបាន៕
ប្រភព : ទីចាត់ការផែនការ និងវិនិយោគ