លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាសាខា ដឹកនាំមន្ត្រីប្រតិបត្តិសាខាសហការជាមួយ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកបូទុមសាគរ បានដឹកនាំ កម្លាំងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម ក្រុមកាងារកាកបាទក្រហមឃុំ រួមជាមួយអាជ្ញាធរមូលដ្ឋាន យុវជនសសយក សរុបចំនួន ៥០ នាក់ ស្រី ២៣ នាក់ បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ រស់នៅក្នុងឃុំស្រែអំបិល (អាជីវករផ្សារស្រែអំបិល)ស្រុកស្រែអំបិល ឃុំជីផាត ស្រុកថ្មបាំង និងឃុំអណ្តូងទឹក(អាជីវករផ្សារអណ្តូងទឹក) ស្រុកបូទុមសាគរ ក្នុង ខេត្តកោះកុង ដែលក្រុមការងារបានផ្សព្វផ្សាយដល់គ្រួសារចំនួន ៦៥៣ គ្រួសារស្មើហ្នឹង ១៣៥៨ នាក់ស្រី ៦៥៣នាក់ ។
ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ក្រុមការងារផ្សព្វផ្សាយ ស្តីពីវិធានការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលរួមមានរស់នៅធម្មតា តាមបែបគន្លងថ្មី” និង
” ៣កុំ ៣ការពារ ២ចូលរួម”៖

































