រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង ផ្តល់អំពូលសូឡាដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន១០០អំពូលដល់រដ្ឋបាលស្រុកបទុមសាគរ ដើម្បីរួមចំណែកអភិវឌ្ឍន៍សោភណ្ឌភាព និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ពេលយប់ជូនប្រជាពលរដ្ឋ

០៥/មេសា/២០២១

===================

ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តកោះកុង ផ្តល់​អំពូល​សូ​ឡា​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ចំនួន​១០០​អំពូល​ដល់​រដ្ឋបាល​ស្រុក​បទុម​សាគរ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សោ​ភណ្ឌ​ភាព និង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ពេលយប់​ជូន​ប្រជាពលរដ្ឋ​។

ឆ្លើយតប​តម្រូវ​ការចង់​បាន​របស់​ប្រជាពលរដ្ឋ និង​ជាការ​ចូលរួមចំណែក​អភិវឌ្ឍន៍​មូលដ្ឋាន​ស្រុក​កាន់តែ​រីកចម្រើន​ទៅមុខ អំពូល​សូ​ឡា​១០០​អំពូល គឺ​ត្រូវ​បាន​លោក ចាង ជី​វិញ បាន​ប្រគល់​ជូន​រដ្ឋបាល​ស្រុក​បូទុម​សាគរ ដើម្បី​បែងចែក​ដំឡើង​ទៅតាម​ភូមិ​ឃុំ​ជូន​ពលរដ្ឋ​។​ ក្រោយ​ការទទួល​សម្ភារៈ​អំពូល​សូ​ឡា លោក ហាក់ ឡេង អភិបាលស្រុក​បទុម​សាគរ សម្តែង​ការ​អរគុណ​ចំពោះ​តំណាង​សប្បុរសជន​នានា​ពី​ទឹកចិត្ត​ចូលរួម​អភិឌ្ឍន៍​មូលដ្ឋាន​ស្រុក​របស់លោក​ឲ្យ​កាន់តែ​រីកចម្រើន តាមរយៈ​រស់នៅ​ដោយ​ភាព​សុខសាន្ត​។ អំពូល​ភ្លើង​សូ​ឡា​ចំនួន​១០០​គ្រឿង​នេះ នឹង​យកទៅ​ដំឡើង​នៅ​ឃុំ​កណ្តោល និង​ឃុំ​ថ្ម​ស​។​

​លោក ហាក់ ឡេង បន្ថែម​ដឹង​នៅ​ថ្ងៃទី​៥ មេសា ថា ទោះបី​គ្រា​មាន​ជំងឺ​កូ​វីដ​១៩​ក៏ដោយ ក៏​អាជ្ញាធរ​មិន​ភ្លេច​ឡើយ​ការ​ផែនការអភិវឌ្ឍន៍ និង​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​។ ដូច្នេះ​អំពូល​ភ្លើង​សូ​ឡា ដើរតួនាទី​យ៉ាងខ្លាំង​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ប្រយោជន៍​រួម លើកកម្ពស់​សោភ័ណភាព​ភូមិ និង​ចូលរួម​កាត់បន្ថយ​បទល្មើស​ផ្សេងៗ​ពេល​រាត្រី តប​នឹង​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិ​ភាពល្អ ប្រកបដោយ​ប្រសិទ្ធភាព​។​

​បើតាម​អភិបាលស្រុក​បូ​ទុម​សាគរ កន្លងទៅ រដ្ឋបាល​ស្រុក​បាន​កៀរគរ​ជំនួយ​ពី​សប្បុរសជន​នានា​សម្រាប់​ទិញ​ជា​អំពូល​សូ​ឡា​នេះ តម្លើង​តាម​ភូមិ​ឃុំ​ក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់លោក​បានជា​៤៥០​អំពូល និង​បង្គោល​រួចមកហើយ​ស្ថិតនៅក្នុង​ឃុំ​អណ្តូងទឹក​។​ ​យុទ្ធនាការ​ផ្ទះមួយ មាន​អំពូល​សូ​ឡា​មួយ ត្រូវបាន​ក្រុម​ពលរដ្ឋ​សាទរ​កោតសរសើរ​ពី​ភាព​ដឹកនាំ​របស់​រដ្ឋបាល​ស្រុក​អំពី​សុខ​ទុក​លំបាក ព្រមទាំង​សេចក្តីត្រូវការ​របស់​ព​ល​រដ្ឋ​ក្នុង​មូលដ្ឋាន​នីមួយៗ​ដែល​កំពុងមាន​តម្រូវការ​សេវាសាធារណៈ​ជាខ្លាំង​៕

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

============================

ថ្ងៃចន្ទ ៨ រោច ខែចេត្រ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១

ថ្ងៃនេះ ជាថ្ងៃសីល

April 5, 2021

ឆេងម៉េង (Tomb-Sweeping Day - Qingming Festival)

អត្ថបទទាក់ទង