ថ្ងៃចន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទីព្រឹក នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី០៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ក្រោមអធិបតីភាព លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ របៀបវារៈរួមមាន៖
១.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ របស់រដ្ឋបាលស្រុកមណ្ឌលសីមា
២.ពិនិត្យ ពិភាក្សា និងអនុម័ត÷
-សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
-សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណ:កម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
-សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណ:កម្មាធិការសាងសង់ផ្លូវបេតុងអាមេ នៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
៣.ពិនិត្យ ពិភាក្សា និងអនុម័ត តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្ដល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនដល់មន្រ្តីរាជការ បុគ្គលិក របស់រដ្ឋបាលស្រុកមណ្ឌលសីមា ប្រចាំខែ មករា កុម្ភ: មីនា ឆ្នាំ២០២១