/ / /

ក្រុមប្រឹក្សា និង​មន្រ្តីរាជការ នៃរដ្ឋបាលស្រុកកោះកុង ចូលរួម​ចាក់វ៉ាក់សាំង​(Sinovac​) លើកទី១ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះកុង

ខេត្តកោះកុង ៖ នៅព្រឹក​ថ្ងៃអាទិត្យ ៧ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង​ បានដឹកនាំ ក្រុមប្រឹក្សា​ស្រុក គណៈអភិបាលស្រុក នាយករងរដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធាន និងមន្រ្តី​ការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំទាំង៤ឃុំ, មេភូមិ និងអនុភូមិទាំង១១ នៃរដ្ឋបាលស្រុកកោះកុង  ចូលរួមចាក់វ៉ាក់សាំង Sinovac លើកទី១ ការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យខេត្តកោះកុង។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃនោះផងដែរ លោកប្រធាន​ក្រុមប្រឹក្សា និង​លោក​អភិបាល​ស្រុក រួមជាមួយ​នឹងមន្រ្តី​រាជការ នៃរដ្ឋបាលស្រុកកោះកុង សូមសម្តែងនូវការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស​សូមគោរព​អរគុណសម្តេច តេជោ ដែលតែងតែគិតគូរដល់​សុខសុវត្ថិភាព​មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ​ទូទាំងប្រទេស។​

សូមអរគុណ​ដល់ក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំខេត្ត ដែលបានផ្តល់ការចាក់វ៉ាក់សាំងដល់យើងខ្ញុំទាំងអស់គ្នា ។

សូមបងប្អូនប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង៣កុំ ទាំងអស់គ្នា

#៣ការពារ
១.ពាក់ម៉ាសគ្រប់ទីសាធារណ:
២.លាងដៃនឹងសាប៊ូ អាល់កុល រឺជែល
៣.រក្សាគម្លាតសុវត្ថិភាពសង្គម ចាប់ពី ១.៥ ម៉ែត្រ ឡើងទៅ

#៣កុំ
១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
២.កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
៣.កុំប៉ះពាល់គ្នា ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    រដ្ឋបាលឃុំភ្ញីមាស លោក សន សាវ ជំទប់ទី២ បានចូលរួមជាគណៈអធិបតី ក្នុងវិធីបិទវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា) លើជំនាញគេហកិច្ច(House Keeping)

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    28/08/2026

    លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអធិការកិច្ច រោងចក្រ សហគ្រាស និងសិប្បកម្ម​ តាមប្រព័ន្ធអនឡាញ​ Zoom Cloud Meeting

  • ហេង គីមឆន/
    28/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១០ គ.ជ.ប.ស.ណ.ន ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការ ឆ្នាំ២០២៥ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    28/08/2026

    លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល​ ស្តីពីការលើកកម្ពស់តួនាទី និងការអភិវឌ្ឍសមត្ថភាពយេនឌ័រក្នុងវិស័យកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

  • ហេង គីមឆន/
    28/08/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រោមឧឱវាទប្រជុំសម្រាំងពាក្យបណ្ដឹង និងព័ត៌មានផ្សេងៗ ដែលប្រមូលបានពីប្រអប់សំបុត្រ និងកម្មវិធីទូរសព្ទដៃ “មតិយើង”

  • ហេង គីមឆន/
    28/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានទទួលជួបប្រតិភូក្រុមហ៊ុន Zhilian International Pte. Ltd. ដែលមានបំណងចង់ធ្វើការវិនិយោគ នៅក្នុងខេត្តកោះកុង