ស្នាក់ការដែនជម្រកសត្វព្រៃពាមក្រសោប÷ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ មន្រ្តីឧទ្យានុរក្សប្រចាំដែនជម្រកសត្វព្រៃពាមក្រសោប បានធ្វើការល្បាតដោយម៉ូតូដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ ។ លុះមកដល់ចំណុចភូមិសាស្រ្តភូមិកោះអណ្តែតក៏បានជួបប្រទះដីកាប់រានមួយកន្លែង ដែលបង្ករឡើងដោយអញ្ញត្តជន ព្រមទាំងមានស្លាកស្នាមដុតព្រៃផងដែរ ដែលស្ថិតក្នុងភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។ បន្ទាប់មកកម្លាំងមន្រ្តីឧទ្យានុរក្សយើងបានចុចយកចំណុចនិយាមកា និងធ្វើកំណត់ហេតុដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់៕
រៀបរៀងអត្ថបទដោយ ៖ វុធ ច័ន្ទដារ៉ូ