/ / /

លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងាររៀបចំបែងចែកឈាបនដ្ឋានបូជាសពដែលស្លាប់ដោយជម្ងឺកូវីដ-១៩ របស់រដ្ឋបាលខេត្តកោះកុង

លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងាររៀបចំបែងចែកឈាបនដ្ឋានបូជាសពដែលស្លាប់ដោយជម្ងឺកូវីដ-១៩ របស់រដ្ឋបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្ដោតទៅលើ÷
-ទី១ សិក្សាស្វែងរកទីតាំងដីសម្រាប់សាងសង់ឈាបនដ្ឋានបូជាសព រៀបចំ និងសម្អាតជួសជុលកែលំអរឈាបនដ្ឋានដែលមានស្រាប់ នៅតាមទីវត្តអារាមឲ្យបានសមរម្យ។
-ទី២ រៀបចំបច្ចេកទេសរុំទុកដាក់សព និងដឹកជញ្ជូនទៅកាន់ឈាបនដ្ឋាន ដើម្បីបូជា។
លទ្ធផលនៃអង្គប្រជុំនៅថ្ងៃនេះ :
*របៀបវារៈទី១ ស្ដីពីការកសាងឈាបនដ្ឋានថ្មី និងការជួសជុល សម្អាត ឈាបនដ្ឋាន ដែលមានស្រាប់នៅតាមទីវត្តអារាម។ អង្គប្រជុំបានសម្រេចយកទីតាំងចំនួនពីរកន្លែងក្រុងខេមរភូមិន្ទ និងស្រុកស្រែអំបិល ដើម្បីទុកសម្រាប់បូជាអ្នកដែលបានស្លាប់ពីជំងឺកូវីដ-១៩។
-ទីមួយ ស្រុកសម្រាប់ស្រុកស្រែអំបិល នឹងត្រូវសាងសង់ឈាបនដ្ឋានថ្មី ដែលស្ថិតនៅក្នុងបរិវេណវត្តគិតក្នុងវត្តស្ទឹងពង្រូល ស្ថិតក្នុងភូមិភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ប្រមាណ១០គីឡូម៉ែត្រពីប្រជុំជនស្រុក។
-ទីពីរ សម្រាប់ក្នុងខេត្តកោះកុង នឹងត្រូវធ្វើការជួសជុលឈាបនដ្ឋាន ដែលមានស្រាប់នៅក្នុងវត្តសម្រាប់ប្រើបណ្ដោះអាសន្ន និងកំពុងសិក្សារកទីតាំងដីសម្រាប់យកមកប្រើប្រាស់ក្នុងការកសាងឈាបនដ្ឋានថ្មី។
*របៀបវារៈទី២ រៀបចំបច្ចេកទេសរុំទុកដាក់សព និងដឹកជញ្ជូនទៅឈាបនដ្ឋាន ដើម្បីបូជាអង្គប្រជុំបានប្រគល់ភារកិច្ច និងតួនាទីទៅឱ្យមន្ទីរសុខាភិបាលខេត្ត និងមន្ទីពេទ្យខេត្តកោះកុងជាអ្នករៀបចំ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    07/03/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ដោយមានការចូលរួមពីអាជ្ញាធរឃុំជ្រោយប្រស់ អាជ្ញាធរភូមិជ្រោយប្រស់ និងប្រជាពលរដ្ឋមួយចំនួន ចូលរួមពិធីបើកការដ្ឋានដំណើរការសាងសង់ស្ពានបេតុងមានជើង១ខ្សែ ប្រវែង ៣៦០ម៉ែត្រ ទទឹង ១.៦០ម៉ែត្រ ស្ថិតនៅភូមិជ្រោយប្រស់(ចំណុចអាឡាតាន់) ឃុំជ្រោយប្រស់ ស្រុកកោះកុង ដោយប្រើប្រាស់មូលនិធីឃុំជ្រោយប្រស់សម្រាប់ឆ្នាំ២០២៥

  • ហេង គីមឆន/
    07/03/2026

    លោកវរសេនីយ៍ឯក អ៊ុយ សុឃាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំកម្លាំងចូលរួមប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារខែកុម្ភះ និងលើកទិសដៅការងារ ខែមិនា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោក ខេង គង់ អភិបាលរងស្រុក តំណាងឱ្យលោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធ និងជំងឺអេដស៍ខេត្តកោះកុង សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោកស្រី គ្រីសោភ័ណ ប្រធានកិត្តិយសនិងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ នឹងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំស្តីពីការពិភាក្សា រៀបចំប្រារព្ធពិធី ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានអញ្ជើញជា អធិបតី ដឹកនាំកិច្ចប្រជុំការងារចាំបាច់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    06/03/2026

    លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំលោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង ចូលរួមប្រជុំពិនិត្យវឌ្ឍនភាពគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព