រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ស៊ិន ចរិយា អភិបាលរងក្រុង និងលោកសាក់ រ៉ាវី ប្រធានការិយាល័យច្រកចេញចូលតែមួយក្រុងខេមរភូមិន្ទ ព្រមទាំងអាជ្ញាធរភូមិ-សង្កាត់ បានចូលរួមសហការជាមួយក្រុមការងារថ្នាក់ខេត្តចុះពិនិត្យទីតាំងស្នើសុំលើកស្លាកយីហោ(ប៉ាណូ)ចំនួន៣ទីតាំង

ថ្ងៃអង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទីព្រឹក លោកស្រី ស៊ិន ចរិយា អភិបាលរងក្រុង និងលោកសាក់ រ៉ាវី ប្រធានការិយាល័យច្រកចេញចូលតែមួយក្រុងខេមរភូមិន្ទ ព្រមទាំងអាជ្ញាធរភូមិ-សង្កាត់ បានចូលរួមសហការជាមួយក្រុមការងារថ្នាក់ខេត្តចុះពិនិត្យទីតាំងស្នើសុំលើកស្លាកយីហោ(ប៉ាណូ)ចំនួន៣ ទីតាំង :
-ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ មានចំនួន ២ទីតាំង
ទីតាំងទី១ ផ្ទះលោក សំ វីរ: លក់គ្រឿងអគ្គិសនីគ្រប់ប្រភេទ ស្ថិតក្នុងភូមិ១ និងទីតាំងទី២ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ស្ថិតក្នុងភូមិ ២។
-នឹង១ទីតាំងទៀត សំ វីរ: ដីឡូតិ៍ និងផ្ទះវីឡាកូនកាត់ ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង