ព្រឹកថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោក រាជ និមល អនុប្រធានការិយាល័យអប់រំ និងលោកសុខ សារេន មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងជាប្រធាន អនុប្រធានគណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាប៉ាក់ខ្លង បានដឹកនាំកិច្ចប្រជុំ ស្ដីពីការរៀនសូត្ររបស់សិស្សពីចម្ងាយ និងបែងចែកវេនប្រចាំការនៃថ្ងៃធ្វើការ ពីចន្ទដល់សៅរ៍ ដល់លោកគ្រូ អ្នកគ្រូនៅសាលាបឋមសិក្សាប៉ាក់ខ្លង។