/ / /

កិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ

ថ្ងៃចន្ទ ១ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទីព្រឹក រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុង ក្រោមអធិបតីភាព លោក យូ មី សមាជិកក្រុមប្រឹក្សាក្រុង និងជាប្រធានអង្គប្រជុំ។ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម:

១-ប្រកាស ស្តីពីការផ្លាស់ប្តូរ និងទទួលស្គាល់លោក សុប ហ្សាន្នី លំដាប់លេខរៀងបម្រុងទី១ នៃបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជា សមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជំនួសលោក អ៊ុន ប៊ុនថា។

២-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។

៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាល ក្រុងខេមរភូមិន្ទសម្រាប់ខែមីនា និងត្រីមាសទី០១ ឆ្នាំ២០២១។

៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេក្តីសម្រេចស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សា ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

៥-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ប្រចាំត្រីមាសទី១ ឆ្នាំ២០២១។

៦-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបាន មកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្ត្រី-បុគ្គលិកនៃរដ្ឋបាលក្រុងខេមរភូមិន្ទ ការិយាល័យជំនាញ មន្ទីរសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងសង្កាត់ទាំង០៣ សម្រាប់ខែ មីនាឆ្នាំ២០២១។

៧-បញ្ហាផ្សេងៗ

កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលា ក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

  

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    07/03/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់កញ្ចប់អាហាររ៉ម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៤៣០ គ្រួសារ ដែលស្ថិតនៅភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    07/03/2026

    លោក ឈេង សុវណ្ណដា អភិបាលស្ដីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឡោះ ម៉ាន អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ(ទឹកដោះគោខាប់ និងទឹកសុទ្ធ) ជូនគណៈកម្មការវិហារទូទាំងខេត្តកោះកុង ក្នុងឱកាសខែរាម៉ាឌន នៅក្នុងវិហារឥស្លាមភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត

  • ហេង គីមឆន/
    07/03/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ដោយមានការចូលរួមពីអាជ្ញាធរឃុំជ្រោយប្រស់ អាជ្ញាធរភូមិជ្រោយប្រស់ និងប្រជាពលរដ្ឋមួយចំនួន ចូលរួមពិធីបើកការដ្ឋានដំណើរការសាងសង់ស្ពានបេតុងមានជើង១ខ្សែ ប្រវែង ៣៦០ម៉ែត្រ ទទឹង ១.៦០ម៉ែត្រ ស្ថិតនៅភូមិជ្រោយប្រស់(ចំណុចអាឡាតាន់) ឃុំជ្រោយប្រស់ ស្រុកកោះកុង ដោយប្រើប្រាស់មូលនិធីឃុំជ្រោយប្រស់សម្រាប់ឆ្នាំ២០២៥

  • ហេង គីមឆន/
    07/03/2026

    លោកវរសេនីយ៍ឯក អ៊ុយ សុឃាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំកម្លាំងចូលរួមប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារខែកុម្ភះ និងលើកទិសដៅការងារ ខែមិនា ឆ្នាំ២០២៦