រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សាង ស៊ីណេត អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុក ឃុំ សហការជាមួយក្រុមការងារស្រាវជ្រាវបុគ្គល និងទីតាំង ចំណុះក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលដែលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្ត បានចុះពិនិត្យទីតាំងចត្តាឡីស័ក(មណ្ឌល១) ក្នុងក្រុមហ៊ុនញ៉ូញៀន ឌីវេលឡុបមែន គ្រុប ខូអិលធីឌី ស្ថិតក្នុងស្រុកបូទុមសាគរ និងស្រុកគិរីសាគរ

២៥/មីនា /២០២១ វេលាម៉ោង ១១:១០នាទីព្រឹក

==========================

  លោក សាង ស៊ីណេត អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុក ឃុំ សហការជាមួយក្រុមការងារស្រាវជ្រាវបុគ្គល និងទីតាំងចំណុះក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលដែលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្ត បានចុះពិនិត្យទីតាំងចត្តាឡីស័ក(មណ្ឌល១) ក្នុងក្រុមហ៊ុនញ៉ូញៀន ឌីវេលឡុបមែន គ្រុប ខូអិលធីឌី ស្ថិតក្នុងស្រុកបូទុមសាគរ និងស្រុកគិរីសាគរព្រមទាំងបានយកក្មេងស្រីម្នាក់មកធ្វើចត្តាឡីស័ក និងយកសំណាកនៅផ្ទះវិញ តាមការស្នើសុំរបស់សាម៉ីខ្លួន និងក្រុមគ្រួសារ នៅភូមិទួលពោធិ៍ ឃុំតានូន ។

បន្ទាប់មកក្រុមការងារបានចុះពិនិត្យទីតាំងចំនួន ៥ទីតាំង ដែលបាននឹងកំពុងធ្វើចក្តាឡីស័ក និងបានធ្វើចក្តាឡីស័ករួច  ដែល មានទីតាំងក្នុងមណ្ឌលចត្តាឡីស័ក(មណ្ឌល១) ក្នុងក្រុមហ៊ុនញ៉ូញៀន ឌីវេលឡុបមែន គ្រុប ខូអិលធីឌី ស្ថិតក្នុងស្រុកបូទុមសាគរ និងស្រុកគិរីសាគររួមមាន÷ 

១.ទីតាំងគម្រាងអភិវឌ្ឍន៍ឈូងសមុទ្រវែង

២.ទីតាំងអគារស្នាក់នៅរបស់កម្មករ ក្នុងគម្រោងឈូងសមុទ្រវែង

៣.ទីតាំងសណ្ឋាគារបូទិកតារាសាគរ

៤.ទីតាំងអគារស្នាក់នៅរបស់កម្មករ ក្នុងគម្រោងអាកាសយានដ្ឋាន

៥.ទីតាំងអាកាសយានដ្ឋាន

ជាលទ្ធផលបឋម មានទីតាំងចំនួន ០៤ទីតាំង ដែលបានធ្វើចក្តាឡីស័ក និងយកសំណាកចំនួន ០២លើកចំពោះអ្នកពាក់ព័ន្ធ ដោយទទួលលទ្ធផលអវិជ្ជមានទាំងអស់។ ចំពោះលទ្ធផលខាងលើនេះ គឺបានផ្តល់នូវទល្ហីករណ៍យ៉ាងសំខាន់ចំពោះក្រុមការងារធ្វើសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំ ក្នុងការពិនិត្យលទ្ធភាពបង្រួមដែនចត្តាឡីស័ក ចំពោះទីតាំងដែលមិនពាក់ព័ន្ធនានា៕

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

========================

ថ្ងៃព្រហស្បតិ៍ ១២ កើត ខែចេត្រ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១

March 25, 2021

អត្ថបទទាក់ទង