ថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៩:00នាទីព្រឹក លោក ប្រាក់ វិចិត្រ ឣភិបាលស្រុកមណ្ឌលសីមា សហការជាមួយ លោក ឈេង សុវណ្ណដា ឣភិបាលក្រុងខេមរភូមិន្ទ ចុះពិនិត្យក្រុមសិស្ស ខាងជនជាតិខ្មែរឣ៉ីស្លាម ដែលទើបតែមកពីខេត្តកំពត ដោយរៀបចំកន្លែងឣោយពួកគាត់ដាច់ដោយឡែករយ:ពេល១៤ថ្ងៃ ដើម្បីរួមគ្នាការពារជំងឺកូវីដ១៩ និងឣោយឣនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង