ស្រុកកោះកុង: រដ្ឋបាលឃុំតាតៃក្រោម នៅថ្ងៃអាទិត្យ ៨កើត ខែចែត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមិនា ឆ្នាំ ២០២១ ដោយបានចង្អុលបង្ហាញពីលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល ប៉ុស្តិ៍សុខភាពឃុំ និងប្រជាការពារបានបន្តអនុវត្តនូវសកម្មភាពដោយចុះពិនិត្យ និងវាស់កម្តៅប្រជាពលរដ្ឋ ២នាក់ប្តីប្រពន្ធ ដែលបាននឹងកំពុងដាក់អោយធ្វើចត្តាឡីស័កនៅផ្ទះលោក លី សុវណ្ណ ស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង។
ប្រភព: សន សេង