រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរឃុំកោះកាពិ បន្តសកម្មភាពចុះពិនិត្យ តាមដានប្រជាពលរដ្ឋចេញ-ចូលក្នុងមូលដ្ឋានឃុំ

ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃអាទិត្យ ៨កើត ខែចែត្រ ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរឃុំបានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ និងបុគ្គលិកប៉ុស្តិ៍សុខភាពឃុំ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគបាលការពារព្រំដែនទឹកប្រចចំណុចឡាំដាំបានបន្តចុះធ្វើការតាមដានប្រជាពលរដ្ឋចេញចូលក្នុងមូលដ្ឋានឃុំ។ ជាលទ្ធផល ពុំឃើញមានប្រជាពលរដ្ឋមកពីតំបន់រាជធានី/ខេត្តដែលមានករណីឆ្លងជំងឺកូវីត១៩ក្នុងសហគមន៍ និងពុំមានពលករមកពីប្រទេសថៃ និងប្រទេសវៀតណាម ដែលចូលមកក្នុងមូលដ្ឋានឃុំទេ។

ប្រភព: សន សេង

អត្ថបទទាក់ទង