រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការប្រមូលធាតុចូលទិន្នន័យ សាវតាដីធ្លី និងឯកសារគតិយុត្តពាក់ព័ន្ធ ទាក់ទងនឹងប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ ដែលទទួលរងការប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ របស់ក្រុមហ៊ុន ស៊ីណូម៉ិចស៉ិន ស្ថិតក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ ខេត្តកោះកុង

រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការប្រមូលធាតុចូលទិន្នន័យ សាវតាដីធ្លី និងឯកសារគតិយុត្តពាក់ព័ន្ធ ទាក់ទងនឹងប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ ដែលទទួលរងការប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ របស់ក្រុមហ៊ុន ស៊ីណូម៉ិចស៉ិន ស្ថិតក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយអាជ្ញាធរស្រុកបូទុមសាគរ មន្ទីរ អង្គភាពជំនាញ និងអ្នកពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូល ទិន្នន័យ សាវតាដីធ្លី និងឯកសារគតិយុត្តពាក់ព័ន្ធ ទាក់ទងនឹងប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ ដែលទទួលរងការប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ស៊ីណូម៉ិចស៉ិន ស្ថិតក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ ខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានជម្រាបជូនថា រដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលដីទំហំ ៥៩៨ ហិកតា ចេញពីឧទ្យានជាតិបុទុមសាគរ (ដែលកន្លងមកបានផ្តល់ជាសម្បទានដីសេដ្ឋកិច្ចឲ្យក្រុមហ៊ុន ស៉ីណូម៉ិចស៉ីន) ដើម្បីធ្វើអនុបយោគ ជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មកម្មសិទ្ធិ ជូនប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ ដែលបានទទួលរងការប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន និងបានបំពេញសលាកបត្រព័ត៌មានរួចរាល់ ជាមួយក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ នាពេលកន្លងមក។ ការបែងចែង ត្រូវបានធ្វើឡើងជាពីរខ្សែផ្លូវ គឺខ្សែទី១ ស្របនឹងវិថី សាយភូថង នឹងរៀបចំប្លង់ឡូតិ៍ ដែលមានដីទំហំ ទទឹង ២០ម៉ែត្រ គុណនឹង បណ្តោយ ៧០ម៉ែត្រ ហើយខ្សែទី២ នឹងរៀបចំប្លង់ឡូតិ៍ ដែលមានដីទំហំ ទទឹង ២០ម៉ែត្រ គុណនឹង បណ្តោយ ១០០ម៉ែត្រ សម្រាប់ធ្វើការបែងចែកជូនប្រជាពលរដ្ឋ ចំពោះដីដែលនៅសេសសល់ពីការបែងចែក ត្រូវទុកជាដីសាធារណ:របស់រដ្ឋ។

ជាការណែនាំក្នុងការអនុវត្តបន្តចំពោះករណីខាងលើ លោកអភិបាលរងខេត្ត បានណែនាំឱ្យរដ្ឋបាលស្រុកបូទុមសាគរ និងការិយាល័យចំណុះរដ្ឋបាលស្រុក និងអាជ្ញាធរឃុំពាក់ព័ន្ធ ស្រង់ទិន្នន័យឈ្មោះប្រជាពលរដ្ឋ ដែលបានលក់ដីក្នុងតំបន់កន្លងមក ឲ្យបានច្បាស់លាស់ ដើម្បីយកមកធ្វើជាមូលដ្ឋាន សម្រាប់ផ្ទៀងផ្ទាត់នឹងបញ្ជីឈ្មោះប្រជាពលរដ្ឋ ១៣១គ្រួសារ ដែលបានបំពេញសលាកបត្រព័ត៌មានរួចរាល់ និងទទួលស្គាល់ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គោលបំណង នៃការណែនាំខាងលើ រួមមាន ÷

១. បង្ការបុគ្គលខិលខូចដែលបានលក់ដីរបស់ខ្លួនឲ្យទៅអ្នកផ្សេងរួចហើយ ទទួលបានប្រទានកម្មកម្មសិទ្ធិពីរដង
២. បង្ការការខ្វះដីសម្រាប់បែងចែកជូនប្រជាពលរដ្ឋ។

មុននឹងបញ្ចប់ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណដល់សមាជិកអង្គប្រជុំទាំងអស់ ដែលបានចូលរួម និងសូមខិតខំបន្តអនុវត្ត ធ្វើឲ្យសម្រេចបាននូវផែនការសកម្មភាពដែលបានដាក់ចេញ៕

អត្ថបទទាក់ទង