លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ លោកបណ្ឌិត លាប ប៉ូឡូ ប្រធានគណៈប្រតិភូអាជ្ញាធរសវនកម្មជាតិ ក្នុងពិធីបិទសវនកម្ម ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការអនុលោមតាមបទប្បញ្ញត្តិ និងកិច្ចសហប្រតិបត្តិការស្ថិតក្រោមការគ្រប់គ្រងរបស់ខេត្តកោះកុង សម្រាប់ការិយបរិច្ឆេទ២០២០ និងឆ្នាំពាក់ព័ន្ធ ព្រមទាំងធ្វើការតាមដានអនុសាសន៍សវនកម្ម ដែលអាជ្ញាធរសវនកម្មជាតិ បានផ្តល់ជូនក្នុងរបាយការណ៍សវនកម្មនាការិយបរិច្ឆេទ២០១៩។