ថ្ងៃចន្ទ ១០ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១:លោកស្រី ស៊ិន ចរិយា អភិបាលរងក្រុង តំណាងឲ្យលោក ឈេង សុវណ្ណដា អភិបាលនៃគណៈអភិបាលក្រុង លោក សៀង កក្កដា អភិបាលរងក្រុងខេមរភូមិន្ទ និងជាប្រធានលេខាធិការដ្ឋាន ស.ស.យ.ក ខេត្ត បានរួមសហការ ជាមួយមន្ទីរសុខាភបាលខេត្តកោះកុង , អធិការក្រុង, កងរាជអាវុធហត្ថក្រុង , លោក លោកស្រី អាជ្ញាធរសង្កាត់ស្មាច់មានជ័យ ,សង្កាត់ដងទង់ ព្រមទាំសមាជិកក្រុមប្រឹក្សា លោកមេភូមិ ប្រជាការពារភូមិ និងប្អូនៗយុវជន ស.ស.យ.ក ចុះផ្សព្វផ្សាយ និងណែនាំពីវិធីការពារ ជំងឺកូវីដ_១៩ ក៏ដូចជាចែកខិតប័ណ្ណ ម៉ាស់ ស្រោមដៃ ដល់ប្រជាពលរដ្ឋនិងអាជីវករ ចំនួន០៣ចំណុច ៖
ទី1./ ឆ្ពោះចេញពីសាលាក្រុង ទៅចំណុចផ្សារដងទង់
ទី២./ ចំណុចផ្សារវិហារភូមិ០៤ និងផ្សារភូមិ៤
ទី៣./ ចំណុចសួនច្បារមុខសាលាខេត្តកុងកោះកាត់តាមវិទ្យាល័យរហូតបំបែកត្រឹមចំណុចមុខរោងកុន។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#