០៦/០៣/២០២១ វេលាម៉ោង២ :០០នាទីរសៀល
========================
លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ ស្មៀន ប៉ុស្តិ៍រដ្ឋបាលឃុំ បុគ្គលិកមណ្ឌលសុខភាព ប្រជាការពារភូមិ ចុះសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋក្នុងភូមិព្រែកខ្យង ឃុំតានូនចំនួន ៥គ្រួសារ និងឃុំថ្មស ចំនួន២គ្រួសារ ដែលបានត្រឡប់មកពីធ្វើការក្នុងក្រុមហ៊ុន ញូញៀន និងកំពុងដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ចំនួន១៤ថ្ងៃ និងបានឧបត្ថម្ភក្នុងមួយគ្រួសារ អង្ករ១បាវ ទម្ងន់៥០គីឡូ ។
ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ
=========================
ថ្ងៃសៅរ៍ ៨ រោច ខែផល្គុន ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១
ថ្ងៃនេះ ជាថ្ងៃសីល
March 6, 2021