ឯកឧត្តម នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់ទីលានផ្នូរយុទ្ធជន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបូកសរុបលទ្ធផលការងារ និងដាក់ទិសដៅបន្ត របស់ក្រុមការងារសាងសង់ទីលានផ្នូរយុទ្ធជន ដោយមានការចូលរួមពី ឯកឧត្ដម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង និងសមាជិកក្រុមការងារជាច្រើនទៀត។