លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងកាប់ទន្ទ្រាននៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងទីតាំងដី ដែលមានការកាប់ទន្ទ្រានដីរដ្ឋ ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ហើយជាមួយគ្នានោះដែរ លោក សុខ សុទ្ធី បានណែនាំអោយមន្រ្តីភូមិបាលចុះចុចយកនិយាមការដីបំរុងរបស់រដ្ឋ ដែលបានទទួលការអះអាងថាមានប្រហែល ១១ ហិកតា៕