នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលស្រុកបានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី២១ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី ទួត ហាទីម៉ា អភិបាលស្តីទី ក្នុងនោះដែរក៏មានការចូលរួមពី លោក លោកស្រីក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាល លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជុំវិញស្រុក លោកប្រធានសហគមន៍នេសាទសម្រស់កោះស្តេច លោកប្រធានមណ្ឌលសុខភាពគិរីសាគរ លោកមេឃុំទាំងបី និងមន្ត្រីសាលាស្រុក សរុប សមាសភាពចូលរួមចំនួន ៣៣ រូប ស្ត្រី ០៦ រូប ។ ចំពោះរបៀបវារៈរួមមាន៖
១.ពិភាក្សា និងអនុម័តលេីសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី២០ ឆ្នាំទី២ អាណត្តិទី របស់ក្រុមប្រឹក្សាស្រុក
២.ពិភាក្សា និងអនុម័តលេីសេចក្តីព្រាង របាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ របស់រដ្ឋបាលស្រុក
៣.ពិភាក្សាលេីបញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ
៤.សេចក្តីផ្សេងៗ។






